សហព័ន្ធបាល់ទាត់ FIFA កំពុងរៀបចំបើកការស៊ើបអង្កេតពាក់ព័ន្ធនិងការបាញ់ Laser លើកីឡាករអេហ្ស៊ីបក្នុងជំនួបរវាងអេហ្ស៊ីប និងសេណេហ្កាល់ក្នុងវគ្គជម្រុះ World Cup កាលពីពេលថ្មីៗនេះ ---។
គួរបញ្ជាក់ថាក្នុងការប្រកួតនោះសេណេហ្គាល់បានឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផល ៣-១ និងបានកក់កៅអីទៅកាន់
World Cup 2022 នៅប្រទេសកាតា ។ ក្នុងកំឡុងការប្រកួតនោះអ្នកគាំទ្រសេណេហ្កាល់បានបាញ់ Laser ដាក់កីឡាករអេហ្ស៊ីបពេលដែលពួកគេកំពុងទាត់បាល់ពិន័យ ១១ម៉ែត្រ ដើម្បីរំខាន ។
ខាងអេហ្ស៊ីបបានដាក់ពាក្យតវ៉ាទៅកាន់ FIFA ដោយចោទប្រកាន់ថា កីឡាកររបស់ខ្លួនជាពិសេស Salah ត្រូវបានរើសអើងពូជសាសន៍
មានការគប់របស់របរអំឡុងពេលកម្ដៅសាច់ដុំ និងការវាយប្រហារលើឡានក្រុងរបស់ពួកគេ ៕
ប្រភព ៖ Sky Sports