ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងត្រូវសម្រាកព្យាបាលរបួសជង្គង់របស់ខ្លួនដល់ទៅ៨ខែឯណោះ ក្រោយពីធ្វើការវះកាត់ជោគជ័យកាលពីម្សិលមិញនេះ---។
ខ្សែប្រយុទ្ធ៤០ឆ្នាំខាងលើជាចំណែកមួយផងដែរ ជួយក្រុម AC Milan ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងវិញក្នុងរយៈពេល១១ឆ្នាំ។ គួរបញ្ជាក់ថានៅចុងរដូវកាលនេះ រូបគេមិនសួវបានបង្ហាញខ្លួនប៉ុន្មានទេ ព្រោះមានបញ្ហាឈឺជង្គង់ញឹកញាប់។ គួរអោយដឹងផងដែរថាកុងត្រារបស់គេនៅ AC Milan ក៏អស់ត្រឹមចប់រដូវកាលនេះទៀតនោះ ទើបបានជាមតិមួយចំនួនយល់ឃើញថាវាដល់ពេលល្មមហើយសម្រាប់ Zlatan ក្នុងការបញ្ចប់អាជីពបាល់ទាត់៕
ប្រភព ៖ BBC Sport